**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា

ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជាង១,៧លាននាក់ ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ១ ៧០០ ០០០នាក់ បានមកកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង និងដើរលេងកម្សាន្តនៅតាមបណ្ដារមណីយដ្ឋាននានានៅទូទាំងខេត្តបាត់ដំបង។

លោកបានបន្តថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែររយៈ៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុប ១,៧៣៤,៦២៩ នាក់ កើនឡើង ១៥.៦៣% បើប្រៀបធៀបនឹង ឆ្នាំ២០២៣ មាន១,៥០០,១៦៨ នាក់ ក្នុងនោះ៖ចំនួនភ្ញៀវទេសចរជាតិ ១,៧៣១,៤៣២ នាក់ កើនឡើង ១៥.៦៣ % បើប្រៀបធៀបនឹង ឆ្នាំ២០២៣ មាន ១,៤៩៧,៤២១ នាក់ និងចំនួនភ្ញៀវទេសចរអន្តរជាតិ ៣,១៩៧ នាក់ កើនឡើង ១៦.៣៨% បើប្រៀបធៀបនឹង ឆ្នាំ២០២៣ មាន ២,៧៤៧ នាក់។

លោក ហម អរុណ បន្ថែមថា ភ្ញៀវទេសចរមានកំណើន ដោយសាររដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទូទាំងខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤ មានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តសប្បាយច្រើន ខណៈរមណីយដ្ឋាននានាបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងទទួលស្វាគមន៍ភ្ញៀវ ព្រមទាំងបានពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍តាមគោលដៅទេសចរណ៍សំខាន់ៗ។

សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤រយៈពេល៥ថ្ងៃក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈលេងល្បែងប្រជាប្រិយផ្សេងៗជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិអន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបងតាមរយៈការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបងនិងនៅពេលរាត្រីមានការប្រគំតន្ត្រីព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង