អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេច ចោទ ប្រកាន់ ជនសង្ស័យម្នាក់ ពីបទល្មើសរក្សាទុក ដឹកជញ្ជូន ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ សេចក្តីប្រកាស ព័ត៌មាន របស់ អ្នក នាំពាក្យ អយ្យការអម សាលាដំបូង ខេត្តស្ទឹងត្រែង ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណី សំណុំរឿង ព្រហ្មទណ្ឌទទួល ពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែល បាន ត្រួតពិនិត្យរថយន្តម៉ាក LEXUS RS 330 ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ រក ឃើញ គ្រឿងញៀន ទម្ងន់ប្រមាណ ១០គីឡូក្រាម នៅចំណុច លើផ្លូវជាតិ លេខ៩ ចន្លោះបង្គោលពីលេខ ៥០២-៥០៣ ស្ថិតនៅក្នុងភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេច ចោទ ប្រកាន់ ជនសង្ស័យចំនួន១នាក់ ពីបទល្មើសរក្សាទុក ដឹកជញ្ជូន ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕