**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងទេសចរណ៍ណែនាំស្តីពីការគ្រប់គ្រងប្រព័ន្ធអគ្គីភ័យនៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

ភ្នំពេញ៖ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារអាយុជីវិតភ្ញៀវ ទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមពីគ្រោះអគ្គិភ័យ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ជាពិសេស ដើម្បីចូលរួមអនុវត្តសារាចរលេខ០២ សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព ជំនាញផ្នែកបច្ចេកទេសប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់អគ្គីភ័យ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន)។

២. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវផ្តល់យោបល់ជូនរដ្ឋបាលរាជធានី ខេត្ត ដោយមិនត្រូវផ្តល់អាជ្ញា បណ្ណទេសចរណ៍ឱ្យអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងឡាយណា ដែលគ្មាន ច្រកសុវត្ថិភាព បំពាក់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នឱ្យភ្ញៀវបានដឹងពេលមានអគ្គិភ័យឆាបឆេះ។

៣. មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ត្រូវយកចិត្តទុកដាក់ និងទប់ស្កាត់ គ្រោះអគ្គិភ័យ ដោយត្រូវរៀបចំឱ្យមាន៖ ច្រកសុវត្ថិភាព ស្លាកសញ្ញាបង្ហាញច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ បំពង់ពន្លត់ អគ្គិភ័យនៅគ្រប់ទីកន្លែង តាមជាន់ និងតាមបន្ទប់នីមួយៗ នៅក្នុងបរិវេណអាជីវកម្មមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ និងបំពាក់ប្រព័ន្ធជូនដំណឹងកាត់ផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ ក្នុងករណីមានអគ្គិភ័យកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង