**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ

ក្នុងរយៈពេល ៣ទសវត្សរ៍មកនេះ អូស្ត្រាលី ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់ដល់កម្ពុជាជាង ១ពាន់លានដុល្លារ

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជាដែលមានទឹកប្រាក់ជាង១ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលបីទសវត្សរ៍ដែលគាំទ្រដល់វិស័យអាទិភាពដូចជា៖ ប្រព័ន្ធអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។

យោងតាមកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ ដែលបានប្រព្រឹត្តឡើងដោយសហប្រធានដឹកនាំ គឺឯកឧត្ដម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី មីឆេល ចាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានពិនិត្យ និងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម វប្បធម៌ អប់រំ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូមេគង្គ-អូស្ត្រាលី។ ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងយូរអង្វែង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥២ និងបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការឱ្យមានភាពរីកចម្រើនថែមទៀត។ ចំពោះកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការលាងលុយកខ្វក់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលីមកកាន់កម្ពុជា។

ភាគីទាំងពីរ អបអរសាទរចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏មានសុទិដ្ឋិនិយមថា ការដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០ របស់អូស្ត្រាលី ការបង្កើតការិយាល័យពាណិជ្ជកម្ម និងវិនិយោគ ប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនាពេលថ្មីៗនេះ នឹងជួយជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងចំណងទាក់ទងរវាងប្រជាជននិងប្រជាជន។ ក្នុងវិស័យកសិកម្ម កម្ពុជាបានអរគុណចំពោះការគាំទ្ររបស់អូស្ត្រាលី រួមមាន៖ កម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា ការផលិតពូជស្រូវចំប៉ី «ស» ៧០ និងភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពកសិកម្ម។ ក្នុងវិស័យវប្បធម៌ កម្ពុជាបានថ្លែងអំណរគុណអូស្ត្រាលីដែលបានផ្តល់ជំនួយដល់ការស្តារ និងការអភិរក្ស បេតិកភណ្ឌវប្បធម៌កម្ពុជា រួមទាំងការប្រគល់មកកម្ពុជាវិញនូវវត្ថុបុរាណចំនួនបី។

ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីចំពោះការគាំទ្រ និងការផ្ដល់ជំនួយដ៏ថ្លៃថ្លាក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសការផ្ដល់អាហារូបករណ៍ Australia Awards ដល់យុវជន និងមន្ត្រីកម្ពុជាឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤។ ជាការឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា ភាគីអូស្ត្រាលីបានប្រកាសបង្កើនចំនួនអាហារូបករណ៍នេះ ដល់កម្ពុជាពី៤៥ ទៅ៥០កន្លែងក្នុងមួយឆ្នាំ។ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីបំណងចង់ឱ្យមានភាពជាដៃគូទំនើប និងចាស់ទុំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងគូសបញ្ជាក់ពីការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០២៤-២០២៨។ ផែនការនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់អូស្ត្រាលី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។

ចំពោះភាពជាដៃគូមេគង្គ-អូស្ត្រាលី ភាគីកម្ពុជាកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់អូស្ត្រាលី ក្នុងវិស័យនានាដូចជា ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សិទ្ធិស្ត្រី ការគ្រប់គ្រង ទឹកស្អាតនិងថាមពល ទំនើបកម្មកសិកម្ម សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ពីការបណ្តុះបណ្តាល និងការកសាងសមត្ថភាពមន្ត្រីការទូតកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រភាពធន់ និងវិបុលភាពក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខ័ណ្ឌភាពជាដៃគូនេះ សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង