**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»

អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្ត លើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតទេ

ភ្នំពេញ៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បាន​គូសបញ្ជាក់ថា អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្តលើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតនោះទេ ពោល គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យយកអាករ សម្រាប់បំភ្លឺសាធារណៈតែមួយលើកគត់ នៅដំណាក់កាលដំបូងនៃការផ្គត់ផ្គង់ គឺនៅពេលផ្គត់ផ្គង់ចេញពីរោងចក្រ ចំពោះផលិតផលដែលផលិតក្នុងស្រុក ឬនៅពេលនាំចូល ចំពោះផលិតផលនាំចូល។

បណ្ឌិត អេង រតនា លើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ក្រោមប្រធានបទ «អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់ផលិតផលបារី»។

បណ្ឌិត អេង រតនា បានបញ្ជាក់បន្ថែមថា ការអនុញ្ញាតបន្ធូរបន្ថយឱ្យគិតអាករសម្រាប់បំភ្លឺសាធារណៈតែមួយលើក គឺកើតចេញពីការស្នើសុំពីវិស័យឯកជន ដើម្បីដោះស្រាយផលវិបាក និងភាពស្មុគស្មាញនៃការគិតអាករ សម្រាប់បំភ្លឺសាធារណៈ នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់។ ​

​លោកបណ្ឌិតបានឱ្យដឹងទៀតថា អាករពិសេសត្រូវបានប្រមូលក្នុងគោលបំណង ដោះស្រាយផលប៉ះពាល់អវិជ្ជមាន និងទប់ស្កាត់ហានិភ័យផ្នែកសុខភាព សង្គម បរិស្ថាន តាមរយៈការកំហិតការប្រើប្រាស់ផលិតផល ឬសេវាដែលមានលក្ខណៈប្រណិត និងមិនចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទំនិញនិងសេវាដែលជាកម្មវត្ថុនៃការប្រមូលអាករពិសេស មានជាអាទិ៍ស្រា ស្រាបៀរ ស៊ីហ្គា បារី ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ភេសជ្ជៈគ្មានជាតិសុរាមួយចំនួន ផលិតផលប្លាស្ទិក ស៊ីម៉ងត៍គ្រប់ប្រភេទ សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស សេវាលំហែកម្សាន្ត និងសេវាទូរស័ព្ទជាដើម។
ដោយឡែកការផ្គត់ផ្គង់ និងចែកចាយផលិតផលបារី នៅលើទីផ្សារត្រូវមានកាតព្វកិច្ចបិទតែមប្រិ៍ លើគ្រប់កញ្ចប់បារី ក្នុងនោះបារីផលិតក្នុងស្រុកត្រូវបិទតែមប្រិ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ខណៈបារីនាំចូលត្រូវបិទតែមប្រិ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្របតាមប្រកាសលេខ ១៤៨០ សហវ.ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការប្រើប្រាស់តែមប្រិ៍អាករ សម្រាប់បង់អាករពិសេសលើផលិតផលបារី ៕

អត្ថបទដែលជាប់ទាក់ទង