នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ខូវ លី ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ជំនួសឧត្តមសេនីយ៍ទោ ហួត សុធី ដែលត្រូវទៅខេត្តសៀមរាប
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សា និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ខូវ លី ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ខូវ លី អតីតស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ខណៈលោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវទៅកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាប ដែលពិធីប្រកាសចូលកាន់តំណែង បានធ្វើឡើងកាលពីព្រឹកមិញនេះ៕