ទេសរដ្ឋមន្ត្រី លី ធុជ នឹងអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ
ភ្នំពេញ៖ គណៈកម្មាធិការជាតិអេស្តាប់ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្តាប់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជាមួយនឹងការចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គម។
កិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្តាប់ តំណាងរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមមូលបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៦ ខែមេសា ឆ្នាំ ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
រសៀលថ្ងៃទី១៩ ខែមេសា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំប្រតិភូនាំមុខមកពីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ និងគណៈកម្មាធិការជាតិ អេស្តាប់ ជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP ដើម្បីត្រៀមរៀបចំទទួលការចូលរួមរបស់ សម្តេច ធិបតី ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹង ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Armida Salsiah Alisjahbana ដើម្បីពង្រីកនិងពង្រឹងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP ផងដែរ។
ព្រឹកថ្ងៃទី២២ ខែមេសា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អមដំណើរ សម្តេចធិបតី ថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP និងពេលរសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី ដឹកនាំកិច្ច ប្រជុំពេញអង្គរបស់សន្និបាត ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។
រសៀលថ្ងៃទី២៣ ខែមេសា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំនៃបណ្តា ប្រទេសដែលមានការអភិវឌ្ឍតិចតួច។
ជាមួយគ្នានេះផងដែរ ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សម្រាប់ឆ្នាំ ២០២៤ តាងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងជួបប្រជុំទ្វេភាគីជាមួយប្រតិភូនៃ បណ្តាប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក និងប្រទេសមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអំពីភាពជាប្រធានអនុសញ្ញា អូតាវ៉ាឆ្នាំ២០២៤របស់កម្ពុជា ភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងការធ្វើសាកលភាវូនីយកម្មនៃ អនុសញ្ញាអូតាវ៉ា៕