**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។

អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋានដែលសម្ពោធដាក់ ឱ្យប្រើប្រាស់ ជាផ្លូវការនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់ នៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដោយសិក្សាលើផ្នែកវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ និងសន្តិសុខលើឆាកអន្តរជាតិ សិក្សាផ្នែកវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនកងយោធពលខេមរភូមិន្ទ។

សាកលវិទ្យាល័យការពារជាតិ មានភារកិច្ចបណ្តុះបណ្តាល និងហ្វឹកហ្វឺនជូននាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានអាជីព និងនាយទាហានជំនាញឯកទេស ដើម្បីក្លាយជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ប្រកបទៅដោយសមត្ថភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ វិភាគ និង វាយតម្លៃលើការអនុវត្តវិធានការយុទ្ធសាស្ត្រគោលនយោបាយការពារជាតិ និងការអនុវត្តន៍តួនាទី ភារកិច្ច ជានាយទាហាន ជាមេបញ្ជាការ និងជាសេនាធិការដឹកនាំបញ្ហា។

ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់កងកម្លាំង គឺជាកិច្ចការដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់តាំងពីក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បីបង្កើនសមត្ថភាពកងកម្លាំងថែរក្សាការពារទឹកដី ជាពិសេសការពារជាតិពីការប៉ុនប៉ងវិលមកគ្រប់គ្រងប្រទេសឡើងវិញពីបនប្រល័យពូជសាសន៍ ប៉ុល ពត។ ដំបូងឡើយសាកលវិទ្យាល័យការពារជាតិ មានឈ្មោះត្រឹមជាសាលាអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានមធ្យម-ជាន់ខ្ពស់ប៉ុណ្ណោះ។ សាលានេះ មានបេសកកម្មហ្វឺកហ្វឺនអប់រំនាយទាហានថ្នាក់មធ្យម និងហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់មានរយៈពេលពី៦ខែ ដល់មួយឆ្នាំ។

លុះដល់ខែមេសា ឆ្នាំ១៩៩៧ សម្តេចតេជោ ហ៊ុន សែន បានប្តូរឈ្មោះសាលាខាងលើមកជាសាលាបណ្ឌិតសភាយោធានៃកងយោធពលខេមរភូមិន្ទ។ នៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជាវិទ្យាស្ថានយោធាកម្ពុជា។ លុះដល់ខែវិច្ឆិកា ឆ្នាំ២០០៦ វិទ្យាស្ថាននេះ ត្រូវបានប្តូរឈ្មោះ និងដំឡើងកម្រិតជា «សាកលវិទ្យាល័យការពារជាតិ» ដោយដាក់ឱ្យចំណុះក្រសួងការពារជាតិ។

សាកលវិទ្យាល័យការពារជាតិ មាន៦មហាវិទ្យាល័យ ៣មជ្ឈមណ្ឌល ១សេនាធិការហ្វឹកហ្វឺន និង ៩ការិយាល័យចំណុះ ដែលមានមហាវិទ្យាល័យការពារជាតិ មហាវិទ្យាល័យបញ្ជាការសេនាធិការ មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងភាសា មហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា មហាវិទ្យាល័យពត៌មានវិទ្យា មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា មជ្ឈមណ្ឌលបណ្ដុះបណ្តាលក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលកិច្ចការ សាស្ត្រាចារ្យ យោធាចារ្យ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ឯកសារ និងបណ្ណាល័យ ១សេនាធិការហ្វឹកហ្វឺន និង៩ការិយាល័យចំណុះសាកលវិទ្យាល័យការពារជាតិ។

គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សាកលវិទ្យាល័យការពារជាតិ បានបណ្តុះបណ្តាល និងហ្វឹកហ្វឺននិស្សិតនៃកងយោធពលខេមរភូមិន្ទ និងនិស្សិតយោធាបរទេសសរុបចំនួន៧៥វគ្គ ស្មើនឹង ៤,៩២៩នាក់។ ដោយឡែកវគ្គសិក្សាឆ្នាំ២០២៣ សាកលវិទ្យាល័យការពារជាតិ បានបណ្តុះបណ្តាល និងហ្វឹកហ្វឺនបានចំនួន ១៨វគ្គ មាននិស្សិតសិក្សាចំនួន ១,៤២០នាក់ ក្នុងនោះបានប្រឡងបញ្ចប់វគ្គសិក្សាឆ្នាំ២០២៣ ចំនួន ១២វគ្គ ដែលមាននិស្សិត ៩៥៩នាក់ និងបន្តវគ្គសិក្សាក្នុងឆ្នាំ២០២៤ ចំនួន ៦វគ្គ មាននិស្សិតចំនួន ៤៩១នាក់។ ក្នុងនោះមាននិស្សិតយោធាបរទេសចំនួន ៩៣នាក់ ដែលមកពី ៤ប្រទេស គឺប្រទេសវៀតណាម ចំនួន ៥៤នាក់ ប្រទេសឡាវចំនួន ២០នាក់ ប្រទេសថៃចំនួន ៨នាក់ និងមកពីប្រទេសមីយ៉ាន់ម៉ាចំនួន១១នាក់។

ក្នុងឆ្នាំសិក្សា២០២៤នេះ សាកលវិទ្យាល័យការពារជាតិនឹងដំណើរការបើកវគ្គសិក្សាចំនួន១៧វគ្គ។ ក្នុងនោះវគ្គថ្មីចំនួន១១វគ្គ មាននិស្សិតស្មើនឹង ៦១៣នាក់ និងវគ្គបន្តចំនួន ៦វគ្គ មាននិស្សិតស្មើនឹង ៤៩១នាក់ ដែលមាននិស្សិតជាតិ និងអន្តរជាតិសរុបទាំងអស់ ចំនួន១,១០៤នាក់៕

អត្ថបទដែលជាប់ទាក់ទង