សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយឯកឧត្ដម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងសមាជិកព្រឹទ្ធសភាពីររូបទៀត ឯកឧត្ដម សេង ម៉ាឌី និងឯកឧត្ដម គង់ មុនីកា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជួបសន្ទនាជាមួយ ប្រធានគណបក្សឆន្ទៈខ្មែរឯកឧត្ដម សុក ហាច និងសមាជិកព្រឹទ្ធសភាពីររូបទៀតគឺឯកឧត្ដម សេង ម៉ាឌី និងឯកឧត្ដម គង់ មុនីកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នាព្រឹកម៉ិញ ១៨ មេសា ២០២៤ ខ្ញុំជាមួយអនុប្រធានទាំង២រូបបានជួបសន្ទនាជាមួយ ឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ាឌី ឯកឧត្តម គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ។ រយះជាង៣ម៉ោងនៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ស្និទស្នាល គោរពគ្នាទៅវិញទៅមកធ្វើឲ្យ ខ្ញុំជឿជាក់ថាព្រឹទ្ទសភានិងដំណើការល្អ។ យើងបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅ ៕