**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល**ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល**គណៈកម្មការប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធលទ្ធផលការប្រឡងប្រជែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា**លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន**លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)

សម្តេចធិបតី៖ នាយទាហានកម្ពុជា បច្ចុប្បន្នភាគច្រើន សុទ្ធតែអ្នកដែលចូលរួម ក្នុងកាលៈទេសៈ ដែលយើងមានសង្គ្រាម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្ថានភាពបែកបាក់ និងសង្គ្រាមពីអតីតកាល ក្លាយជាហេតុនាំឱ្យកម្ពុជាមាននាយទាហានច្រើន ហើយនាយទាហានកម្ពុជាបច្ចុប្បន្នភាគច្រើន សុទ្ធតែអ្នកដែលចូលរួមនៅក្នុងកាលៈទេសៈ ដែលយើងមានសង្គ្រាម ។

ក្នុងឱកាសអញ្ជើញ​​សម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានលើកឡើងពីបំណងធ្វើឱ្យមានតុល្យភាពរវាងនាយទាហាន និងពលទាហាន នាពេលអនាគត។ បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបញ្ចូលពលទាហាន ទៅថ្ងៃក្រោយ ប្រហែលមួយភាគធំ សម្រាប់ពលទាហាន ត្រូវចូលតាមច្រកកាតព្វកិច្ច។

សម្តេចធិបតី បញ្ជាក់ថា «នៅយើងគេសួរថា ហេតុអីបានជានាយទាហានច្រើន? ខ្ញុំថា បើមើលប្រវត្តិកម្ពុជា ប្រហែលជាអស់លោកបានយល់ នាយទាហានកម្ពុជាបច្ចុប្បន្នភាគច្រើន សុទ្ធតែអ្នកដែលចូលរួមនៅក្នុងកាលៈទេសៈ ដែលយើងមានសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម យើងមានការចូលសមាហរណកម្ម យើងបានរៀបចំបង្កើត ការថែរក្សាកម្លាំង ប៉ុន្តែវាមិនបានធ្វើឱ្យកម្ពុជា បាត់បង់នូវសមត្ថភាពកម្ពុជា ជាការដោះស្រាយ ដែលយើងធ្វើបាន ប៉ុន្តែទៅថ្ងៃមុខ ការដឹកនាំបញ្ជា យើងត្រូវធ្វើឱ្យមានតុល្យភាព (នាយទាហាន និងពលទាហាន) ដើម្បីធ្វើយ៉ាងណាងាយស្រួលក្នុងការរៀបចំ»។

សម្តេចធិបតី បន្តថា «អ្នកកាន់យោធភូមិភាគ កងពល អាចយល់ហើយ ថាហេតុអ្វីនៅកន្លែងខ្លះថ្នាក់ «ក» យើងអត់សូវមាន តែនៅទីបញ្ជាការខាងលើមានច្រើន? ដោយសារស័ក្តិ យើងរៀបអត់ត្រូវ។ យើងមានច្រើន តែបើយើងរុញនាយទាហាន ទៅជាយុទ្ធជន វាអត់ត្រូវ អីចឹងត្រូវបង្កើនយុទ្ធជនឱ្យបានច្រើន។ បង្កើតសមមាត្រ នាយទាហានរង ពលទាហាន និងពលទាហាន ដើម្បីទៅអនាគត ជាពិសេសអង្គភាពប្រយុទ្ធនៅខាងមុខ ត្រូវធ្វើយ៉ាងណាបំពេញឱ្យពលទាហាន ឱ្យច្រើនជាងគេ តម្លើងឋានន្តរស័ក្តិ ដើម្បីធ្វើយ៉ាងណា តាមក្រឹត្យក្រមទៅ» ៕

អត្ថបទដែលជាប់ទាក់ទង