ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពសម្រាប់បម្រើឱ្យការប្រកាសសុពលភាពក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពសម្រាប់បម្រើឱ្យការប្រកាសសុពលភាពក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ។
កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រីប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទាំងពីរ និងមន្រ្តីពាក់ព័ន្ធ៕