**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”

ទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់រាជធានី-ខេត្ត

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បាន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់រាជធានី-ខេត្ត។

កិច្ចប្រជុំបានធ្វើឡើងនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសផ្នែកកម្មវិធី និងផ្នែករដ្ឋបាល ថវិកា មកពីរាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធនិម្មិត (៩៧ គណនី)។
កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖

ទី១៖ ជំរុញការរៀបចំផែនការសកម្មភាពថវិកាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ឱ្យស្របនឹងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់រាជធានី-ខេត្តទី២៖ លើកសំណើថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលាទី៣៖ សម្របសម្រួលរវាងផ្នែកកម្មវិធីអេដស៍ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ន ដើម្បីអាចនូវអនុវត្តសកម្មភាព និងថវិកា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍របស់ សម្រាប់រាជធានី-ខេត្តទី៤៖ អនុវត្តផែនការសកម្មភាពឆ្លើយតបនឹងមរោគអេដស៍ ដូចមានចែងក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់រាជធានី ខេត្ត។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើបទបង្ហាញ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត។ ក្នុងនោះ ឯកឧត្តមក៏បានបង្ហាញដោយសង្ខេបពីគោលនយោបាយជាតិ ដែលមានគោលបំណង ទី១៖ សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ, ទី២៖ សម្រេចទប់ស្កាត់ការស្លាប់ ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ និងទី៣៖ បំបាត់ការរើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន៥៨ សម្រាប់អនុវត្ត។

ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានបង្ហាញនូវធាតុចូលនៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ ពីភាគីពាក់ព័ន្ធ និងចំណុចនានាដូចជា សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ និងផែនទីបង្ហាញផ្លូវ ទាក់ទងនឹងការបង្ការ របស់ UNAIDS និងរបស់គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍ ២០២៣-២០២៨។

ឯកឧត្តមក៏បានបញ្ជាក់ការធ្វើសុខដុមនីយកម្ម នៃផែនទីបង្ហាញផ្លូវ នៃផែនការយុទ្ធសាស្រ្តជាតិលើកទី៦ ផែនការសកម្មភាពថវិកាជាតិ និងចីរភាពការឆ្លើយតបនឹងមេរោគអេដស៍ ការធ្វើផែនការជាតិ និងយុទ្ធសាស្រ្តជាតិ ទាក់ទងនឹងផ្នែកបង្ការ និងបង្កើតនូវផែនការ និងអន្តរាគមន៍ ដើម្បីឈានទៅសម្រេចបាននៃការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងធាតុចូលសំខាន់ៗ នៃកិច្ចប្រជុំស្តីពីការបង្ការ ពីភាគីពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសរំលេច និងផ្ដល់នូវអនុសាសន៍សំខាន់ៗថា ការងារឆ្លើយតបនឹងមេរោគអេដស៍ត្រូវធ្វើជាបន្ទាន់ ព្រោះពេលវេលាកាន់ខិតជិតមកដល់។ ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។ ជាមួយគ្នានេះ ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងនៃសម្រាប់រាជធានី ខេត្ត ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការ ដល់បុគ្កលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងភារកិច្ចរបស់សម្រាប់រាជធានី ខេត្ត ត្រូវបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមការអនុវត្តជាក់ស្តែងរបស់រាជធានី ខេត្ត និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ត្រូវអនុវត្តផែនការសកម្មភាពថវិកាឆ្លើយតបនឹងមេរោគអេដស៍ដែលមានក្នុងឆ្នាំ២០២៤ ឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំផែនការសកម្មភាពថវិកា ឆ្លើយតបនឹងមេរោគអេដស៍សម្រាប់ឆ្នាំ២០២៥។ ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព ត្រូវបង្កើននូវការផ្តល់នូវសេវាប្រកបដោយមេត្រីភាពដល់អ្នកផ្ទុកមេរោគអេដស៍ ក៏ដូចជាក្រុមប្រជាជនគន្លឹះដែលមកទទួលសេវា។ សូមជួយពិនិត្យឡើងវិញ នូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍។ សម្រាប់រាជធានី ខេត្ត ត្រូវធ្វើផែនការសកម្មភាពថវិកា ឱ្យបានទាន់ពេលវេលា។ ការចំណាយ បត់បែនទៅតាមស្ថានភាពដែលអាចទទួលយកបាន។ គណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់ ត្រូវបញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងក្រុមយុវវ័យ ដើម្បីជួយសម្របសម្រួល និងផ្តល់ធាតុចូល៕

អត្ថបទដែលជាប់ទាក់ទង