**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អគ្គលេខាធិការអាស៊ាន ផ្ញើសារអបអរសាទរជូននាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ញើលិខិតអបអរសាទរជាផ្លូវការជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបទី២៥ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

ខ្លឹមសារនៃលិខិតចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ របស់អគ្គលេខាធិការអាស៊ាន មានអត្ថន័យដូចខាងក្រោម៖

«ឆ្នាំ២០២៤ គឺជារយៈពេល២៥ឆ្នាំ គិតចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកទី១០ ជាផ្លូវការ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងឱកាសខួបអនុស្សាវរីយ៍២៥ឆ្នាំ ដ៏មាន សារៈសំខាន់នេះ ខ្ញុំសូមសំដែងនូវអំណរសាទរប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះសម្តេចធិបតីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ចាប់តាំងពីចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបោះជំហានដ៏គួរឱ្យស្ញប់ស្ញែងឆ្ពោះទៅកាន់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។ ទោះបីជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏កម្ពុជាទទួលបានជោគជ័យក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាង៥ភាគរយ នៅក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ខណៈដែលសម្រេចបានសមិទ្ធិផលសំខាន់ៗគួរឱ្យកត់សម្គាល់មួយចំនួន ក្នុងការអភិវឌ្ឍផ្នែកសង្គម អប់រំ និងវប្បធម៌។

សម្រាប់អាស៊ាន ការចូលជាសមាជិករបស់កម្ពុជាបានពង្រីកវិសាលភាពភូមិសាស្ត្ររបស់អង្គការតំបន់មួយនេះ ឱ្យគ្របដណ្តប់ស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពិតណាស់ថា កម្ពុជាបានរួមចំណែកយ៉ាងធំធេង ដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ហើយភាពជាអ្នកដឹកនាំរបស់កម្ពុជាត្រូវបានបង្ហាញឃើញច្បាស់ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០០២ ឆ្នាំ២០១២ និងថ្មីៗនេះនៅឆ្នាំ២០២២។

គួរឱ្យកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានឯកភាពជាគោលការណ៍ ក្នុងការអនុញ្ញាតឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកទី១១របស់អាស៊ាន ជាមួយនឹងឋានៈជា អ្នកសង្កេតការណ៍។ បន្ថែមលើនេះ កម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន ក្នុងនោះមាន ការផ្សះផ្សារ និង ការកសាងសន្តិភាពក្រោយជម្លោះ ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈការអនុវត្តផែនការការងារជំហានទី៤ (២០២១-២០២៥) នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។

វាពិតជាមានសារៈសំខាន់ក្នុងការកត់សម្គាល់ផងដែរថា ការបង្កើតចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ត្រូវបានចាប់ផ្តើមឡើងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ដោយមានការរៀបចំកិច្ចប្រជុំលើកទី ១ នៃក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) កាលពីខែមីនា ឆ្នាំ២០២២ និងការចាប់ផ្តើមការចចារភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២។ កម្ពុជាក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនតំបន់អាស៊ាន (ARMAC) ដែលជា មជ្ឈមណ្ឌលឧត្តមភាពដ៏សំខាន់មួយរបស់អាស៊ាន ។

ចំពោះទំនាក់ទំនងខាងក្រៅរបស់អាស៊ាន បច្ចុប្បន្នកម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលភាពជាដៃគូសន្ទនារបស់អាស៊ានជាមួយប្រទេសរុស្ស៊ី ហើយនឹងត្រូវបន្តទទួលបន្ទុកជាប្រទេសសម្របសម្រួល ទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ដែលទាំងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកសុទ្ធសឹងជាមហាអំណាចដែលមានចំណងរឹងមាំក្នុងតំបន់។

ជាមួយគ្នានឹងប្រទេសសមាជិកអាស៊ានដទៃទៀត កម្ពុជាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅ ដោយពង្រឹងតួនាទី និងគោលជំហររបស់អាស៊ាន នៅក្នុងយន្តការដឹកនាំដោយអាស៊ាន ដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានបូក (ADMM-Plus) ជាដើម។

ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី កម្ពុជានឹងបន្តរួមចំណែកដ៏សំខាន់ក្នុងការកសាងសហគមន៍អាស៊ាន។ ខ្ញុំសូមអះអាងសាជាថ្មី នូវការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋាន អាស៊ាន ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជានិងអាស៊ាន ក្នុងការសម្រេចបាននូវសហគមន៍អាស៊ានមួយដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ដែលជាគោលដៅរួមរបស់យើង។

សូមសម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងសូមជូនសព្ទសាធុការពរដល់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវវិបុលភាពកាន់តែធំធេង» ៕

អត្ថបទដែលជាប់ទាក់ទង