ប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំណុះអគ្គស្នងការនគរបាលជាតិ។
នាយនគរបាលដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ហើយប្រកាសចូលកាន់តំណែងនៅពេលនេះ ចំនួន២រូប រួមមាន៖
-ទី១៖ លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ។
-ទី២៖ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
-ទី៣៖ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ៕