**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

ក្រសួងផែនការ បើកវគ្គបណ្ដុះបណ្តាលមន្ត្រីប្រចាំតំបន់ មន្ត្រីជំនួយការតំបន់ និងមន្ត្រីត្រួតពិនិត្យ សម្រាប់អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤

ភ្នំពេញ៖ នៅទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងផែនការបានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្តាលមន្ត្រីប្រចាំតំបន់ មន្ត្រីជំនួយការតំបន់ និងមន្ត្រីត្រួតពិនិត្យ សម្រាប់អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។

គួររំលឹងថា អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងរៀងរាល់៥ឆ្នាំម្តងបន្ទាប់ពីជំរឿន ដើម្បីប្រមូលព័ត៌មាននិងធ្វើបច្ចុប្បន្នភាពអំពីរបាយប្រជាជន រចនាសម្ព័ន្ធអាយុ ចរិតលក្ខណៈ តម្រូវការ និងឌីណាមិក របស់ប្រជាជនកម្ពុជា ដែលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយបានបង្កើតឡើងនូវទិន្នន័យ ព័ត៌មានប្រជាសាស្ត្រដ៏សម្បូរបែបនិងមិនអាចខ្វះបាន ដែលរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ បានយកទៅប្រើប្រាស់ក្នុងការរៀបចំតាក់តែងនិងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ជាតិ និងតាមវិស័យ ក៏ដូចជាក្នុងការតាមដានត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលនានាដែលសម្រេចបាន ប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីតម្រង់ទិសនិងពង្រឹងសមត្ថភាពដល់មន្ត្រីប្រចាំតំបន់ និងមន្ត្រីជំនួយការតំបន់ សម្រាប់ការអង្កេតចន្លោះជំរឿនប្រជាជន ដែលនឹងក្លាយទៅជាគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលបន្តដល់មន្ត្រីសម្ភាសន៍ស្រង់ទិន្នន័យ និងជាមន្ត្រីទទួលបន្ទុកខាងកិច្ចការងារបច្ចេកទេសនៅតាមបណ្តារាជធានី ខេត្ត។ រីឯមន្ត្រីត្រួតពិនិត្យវិញ ក៏នឹងក្លាយជាមន្ត្រីត្រួតពិនិត្យផ្ទាល់នៅតាមមូលដ្ឋានជាក់ស្តែងផងដែរ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃវិទ្យាស្ថានជាតិស្ថិតិ ដែលបានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សំដៅធ្វើយ៉ាងណាឱ្យអង្កេតនេះទទួលបានលទ្ធផលល្អប្រសើរ ជឿទុកចិត្តបាន និងទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើមេរៀន និងបទបង្ហាញរបស់គ្រូឧទ្ទេស ព្រមទាំងចូលរួមពិភាក្សាឱ្យបានផុសផុលលើកម្រងសំណួរអង្កេត មានវត្តមានទៀងទាត់ និងរក្សាវិន័យឱ្យបានល្អ ដើម្បីស្រូបយករាល់ចំណេះដឹង និងបទពិសោធន៍ល្អៗ សំដៅសម្រេចបាននូវទិសដៅរួម ក្នុងការធ្វើអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង