**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គណ:កម្មការចម្រុះរៀបចំការបោះឆ្នោត បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណេីរការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណ:កម្មការចម្រុះរៀបចំការបោះឆ្នោត បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណេីរការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានវត្តមានអញ្ជេីញចូលរួមរបស់ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានសមាសភាពពីអង្គភាពពាក់ព័ន្ធរួមទាំងសិល្បករឯករាជ្យមួយចំនួនទៀតចូលរួមផងដែរ។

អង្គប្រជុំបានពិភាក្សាផ្ដោតសំខាន់លើរបៀបវារៈមួយចំនួន ដេីម្បីធានាដល់ដំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន មានតម្លាភាព និងយុត្តិធម៌ ជាពិសេសគឺអាចជ្រើសរើសបានថ្នាក់ដឹកនាំសមាគម ដែលមានសមត្ថភាពពិតប្រាកដបន្តដឹកនាំសមាគមកាន់តែរីកចម្រើន សំដៅការពារប្រយោជន៍បង្អូនសិល្បករទូទៅ។

តាងនាមគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មី សមាគម សិល្បករខ្មែរ សូមជម្រាបជូនដំណឹងដល់ សិល្បករ សិល្បការិនី ទាំងអស់ ដែលមានបំណងចូលរួមក្នុងការបោះ ឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ (ឆ្នាំ២០២៤-២០២៩) អាចមកបំពេញឈ្មោះដោយ ផ្ទាល់ដើម្បីទទួល បណ្ណបញ្ជាក់សិទ្ធិចូលរួមបោះឆ្នោត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រៀង រាល់ថ្ងៃធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល នៅទីស្នាក់ការបណ្តោះអាសន្ន ផ្ទះលេខ០២ មហាវិថីម៉ៅ សេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្រោយក្រសួងកសិកម្ម)។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោក គង់ សុធារិទ្ធ លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំ ការបោះ ឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មី៖ ទូរស័ព្ទ និងតេឡេក្រាម៖ ០១៦ ២២២ ៩២០, ហ្វេសប៊ុក៖ Kong Sothearith និង អ៊ីមែល៖ rith_popstar@yahoo.com ៕

អត្ថបទដែលជាប់ទាក់ទង