**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំប្រធាននាយកដ្ឋានចំនួន០២រូប ដែលទើបចូលកាន់តំណែងថ្មី ត្រូវពង្រឹងប្រសិទ្ធភាពការងារ សំដៅចូលរួមទប់ស្កាត់បទល្មើស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ប្រធាននាយកដ្ឋានចំនួន០២រូប ដែលទើបប្រកាសចូលកាន់តំណែងថ្មី នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការបញ្ជាដឹកនាំ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់បទល្មើសដែលកើតមានឡើង។

ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទើបប្រកាសចូលកាន់តំណែងនោះ រួមមាន៖ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ចំពោះប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងរក្សាទុកនូវអាវុធដែលបម្រើកិច្ចការងារការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានគត់មុត និងត្រឹមត្រូវតាមច្បាប់កំណត់។ បន្ថែមពីនេះ រាល់សារជាតិផ្ទុះដែលនាំចូលបម្រើឲ្យវិស័យផ្សេងៗ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងការយកចិត្តទុកដាក់ដូចគ្នា ពោលមិនត្រូវឲ្យសារធាតុទាំងអស់នោះធ្លាក់ចូលក្នុងដៃពួកឧក្រិដ្ឋជននោះឡើយ។

ដោយឡែក សម្រាប់ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនវិញ ត្រូវតែបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ សំដៅធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការមិនឲ្យមានពលរដ្ឋខ្មែរណាម្នាក់ធ្លាក់ក្នុងអំពើជួញដូរមនុស្សនេះឡើយ ពិសេសនៅតាមតំបន់ព្រំដែនតែម្ដង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា នាយកដ្ឋាននេះត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយអន្ដរាគមន៍ឲ្យបានទាន់ពេលវេលា ក្នុងករណីពលរដ្ឋកម្ពុជាណាម្នាក់រងគ្រោះដោយសារអំពើនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់ប្រធាននាយកដ្ឋានទាំង២រូប ត្រូវបន្ដសហការឲ្យបានល្អជាមួយបណ្ដាអង្គភាពនានាដែលមានការពាក់ព័ន្ធ ហើយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តនូវរាល់តួនាទីភារកិច្ចទទួលបានជោគជ័យ និងបញ្ចប់នូវរាល់បាតុភាពអសកម្មនានាដែលកើតមានឡើង ហើយមិនត្រូវបែកចែកបក្ខពួកនោះឡើយ។

ក្រៅពីនាយកដ្ឋានទាំងពីរខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការណែនាំជាមួយរួមដល់បណ្ដានាយកដ្ឋានទាំងអស់ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ពោលធ្វើយ៉ាងបន្ដរក្សាឲ្យបាននូវខឿនសន្ដិសុខជាតិ ការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្ដិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង