ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់
ភ្នំពេញ៖ ដោយបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ៖
១. រៀបចំកម្លាំងកងអន្តរាគមន៍ចំនួន ៥២នាក់(០១នាក់ដឹកនាំគ្រប់គ្រងកម្លាំងផ្ទាល់ ០១នាក់បើកបររថយន្តពេទ្យ ៥០នាក់ចុះប្រតិបត្តិការផ្ទាល់ ១០គោលដៅ) ដើម្បីផ្លាស់ប្តូរវេនជាមួយកម្លាំងដែលកំពុងឈរជើងប្រតិបត្តិការនៅភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
២. ចាត់ចែងកម្លាំងសហការការពារសន្តិសុខដំណើរទស្សនៈកិច្ចផ្លូវការរបស់ឯកឧត្តម WANG YI រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២១-២៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
៣. ចាត់ចែងកម្លាំងសហការការពារសន្តិសុខដំណើរទស្សនៈកិច្ចផ្លូវរដ្ឋ(VISITE D’ÉTAT) របស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(THONGLOUN SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវទី១ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ។
៤. ចាត់ចែងកម្លាំងសហការការពារសន្តិសុខ និងកម្លាំងកងអន្តរាគមន៍ ដើម្បីចូលរួមដង្ហែរព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤៕