សម្ដេចធិបតី៖ ពេទ្យតំបន់ប្រសើរ នឹងជួយសម្រាលបន្ទុកមន្ទីរ ពេទ្យនៅភ្នំពេញ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពេទ្យតំបន់ប្រសើរ នឹងជួយសម្រាលបន្ទុកមន្ទីរ ពេទ្យនៅភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការពង្រឹងសមត្ថភាពពេទ្យនៅខេត្តសៀមរាប មិនមែនត្រឹមតែសម្រាប់ពលរដ្ឋនៅសៀមរាប និងខេត្តជិតខាងប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់ទេសចរ ដែលមកកម្សាន្តទស្សនានៅសៀមរាបផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការត្រៀមនូវការផ្ដល់សេវាសុខាភិបាលកម្រិតខ្ពស់ជាតម្រូវការចាំបាច់ សម្រាប់រយៈពេលតទៅមុខទៀត ខណៈដែលចំនួនប្រជាពលរដ្ឋកាន់តែមានកំណើន ៕