**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន

ប្រមុខរាជរដ្ឋាភិបាល ថ្លែងអំណរគុណមិត្តជប៉ុន ដែលបានជួយដល់ វិស័យសុខាភិបាលនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្គ្រាម ជាពិសេសការអភិវឌ្ឍប្រទេសកម្ពុជានៅលើវិស័យសុខាភិបាលរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាល និងការបំពាក់ឧបករណ៍ សម្ភារ បរិក្ខា បច្ចេកវិទ្យាវិទ្យាសាស្ត្រទំនើបៗ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតាមមូលដ្ឋានសុខាភិបាលនៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ ដែលបំពាក់ដោយឧបករណ៍ទំនើបៗនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានតម្លៃជិត ២០លានដុល្លារអាម៉េរិក ជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ចំពោះជំនួយទាំងនោះរួមមានដូចជា មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយនៅទីនេះគឺមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជា ដែលឯកឧត្តមបានចាត់ទុកបញ្ហាសុខភាពមនុស្សគឺជាគោលដៅចម្បងដែលអាចឱ្យយើងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដោយសម្តេចបានគូសបញ្ជាក់ថា ការអភិវឌ្ឍចំពោះវិស័យសុខាភិបាលនេះគឺសំខាន់ខ្លាំងណាស់ ដោយត្រូវរៀបចំ ធ្វើការបណ្តុះបណ្តាលទាំងធនធានមនុស្ស គ្រឿងបំពាក់ ហើយជាពិសេសគឺសមត្ថភាពរបស់មន្ទីរពេទ្យផ្ទាល់តែម្តង ។ សម្តេចបានចាត់ទុកនេះគឺជាកិច្ចការសំខាន់សម្រាប់រាជរដ្ឋាភិបាលរបស់យើងនៅក្នុងការពង្រឹងសេវាសុខាភិបាល គឺការធ្វើទំនើបកម្ម និងការលើកកម្ពស់សមត្ថភាពក្នុងការផ្តល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់។

សម្តេចធិបតីបញ្ជាក់ថា ជាច្រើនឆ្នាំណាស់មកហើយរាជរដ្ឋាភិបាលបានខិតខំនៅក្នុងការអភិវឌ្ឍ បង្កើនសមត្ថភាពក្រុមគ្រូពេទ្យ ជាពិសេសពេទ្យថ្នាក់ជាតិ ដោយបង្កើនសមត្ថភាពក្នុងការព្យាបាល បំពាក់ឧបករណ៍ទំនើប និងធ្វើការបណ្តុះបណ្តាលពេទ្យបានច្រើននៅក្នុងការជួយព្យាបាលជំងឺកម្រិតធ្ងន់ និងស្មុគស្មាញមាន ជំងឺមហារីក និងជំងឺបេះដូងជាដើម ដែលជំងឺបេះដូងនេះក្រុមគ្រូពេទ្យរបស់យើងអាច ធ្វើការវះកាត់បានដោយជោគជ័យជាច្រើនករណី ។ ចំពោះការវះកាត់ផ្នែកខួរក្បាល ត្រចៀក ភ្នែក បំពង់កវិញក៏ដូចគ្នា ដែលទាំងនេះគឺជាការលើកស្ទួយចំពោះសុខ ភាពរបស់ប្រជាពលរដ្ឋយើងតាមរយៈការ ពង្រឹងវិស័យសុខាភិបាល ហើយក៏បានបើកឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង