**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅប្រទេសបារាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ក្រសួង វិលត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីបំពេញ ទស្សនកិច្ចប្រកបដោយ ជោគជ័យ នៅសាធារណរដ្ឋបារាំង។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈប្រតិភូ បាន អញ្ជើញទៅទស្សនកិច្ចមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងព្យាករណ៍អាកាសធាតុ របស់ប្រទេសបារាំង ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់ គ្រងទិន្នន័យអាកាសធាតុនិងព្យាករណ៍អាកាសធាតុ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ធនធានទឹក និងស្វែងយល់ពីបច្ចេកវិទ្យា សម្ភារ បរិក្ខារទំនើបនិងបទដ្ឋានបច្ចេកទេស ក្នុងកិច្ចដំណើរការ និងគ្រប់គ្រងមជ្ឈមណ្ឌល និង បាន ទៅទស្សនកិច្ចទីតាំងផលិតនិងដំឡើង រ៉ាដា អាកាសធាតុរបស់ក្រុមហ៊ុន Sterela ក្នុងទីក្រុង Toulouse ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានជួបជាមួយប្រធាន ក្រុមហ៊ុន Sterela Doppler Radar លោក Robert Bousquet ប្រធានទី ភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងលោក Patric Benichou និង ប្រធានទីភ្នាក់ងារ ឧតុនិយម នៃសាធារណរដ្ឋបារាំង លោក Jean-Marie ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបភាគីបារាំង ពី តួនាទីដ៏សំខាន់របស់ក្រសួងធនធានទឹក និង ឧតុនិយម ក្នុង អាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង មាន យុទ្ធសាស្ត្រ ច្បាស់លាស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ការលើកកម្ពស់ ព័ត៌មាន និងការគ្រប់គ្រងទិន្នន័យធនធានទឹក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន ជម្រាបភាគីបារាំង ពីគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលជាតិ គ្រប់គ្រងទិន្នន័យធនធានទឹក (NWRMDC) ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) និង ធនាគារវិនិយោគអឺរ៉ុប (EIB) បច្ចុប្បន្ន នេះ ការងារសាងសង់អគារមជ្ឈមណ្ឌលកម្ពស់៥ជាន់សម្រេចបាន ៦០% និងគ្រោង បញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង