**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះជួបក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកសាមគ្គីមុនីជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង១០ នៃស្រុកសាមគ្គីមុនីជ័យ នៅទីស្នាក់ការគណបក្សស្រុក។

មានវត្តមានក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារ ឯកឧត្តម យឹម សុខុម អនុប្រធានគណបក្សខេត្ត ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សស្រុក និងឃុំ សរុបប្រមាណ ៦០រូប។

កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងក្តាប់សភាពការណ៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

យោងរបាយការណ៍របស់ លោក មួង ធី ប្រធានគណៈកម្មាធិការបក្សស្រុកសាមគ្គីមុនីជ័យ បានឱ្យដឹងថាក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥កន្លងទៅ គណបក្សស្រុក រួមជាមួយក្រុមការងារគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងធ្វើចលនាតាមគោលការណ៍ណែនាំរបស់ថ្នាក់កណ្តាលក្នុងការជំរុញចលនាបោះឆ្នោត និងធានាបានជ័យជំនះយ៉ាងធំធេង លើសលុបជូនគណបក្ស។ ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គណបក្សស្រុកបានត្រៀមផែនការ និងកំពុងអនុវត្តជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះផ្ទាល់ជូនដល់អង្គប្រជុំដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។

មានមតិសំណេះសំណាលក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណក្រុមការងារ និងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញជូនគណបក្សក្នុងកាលកន្លងទៅ។ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារខិតខំជំរុញបន្ថែមល់ការងារកសាងបក្ស និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តមកលើគណបក្សកាន់តែខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះដែរ សម្រាប់ការបោះឆ្នោតខាងមុខ សូមក្រុមការងារយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសុខភាព និងបញ្ហាផ្សេងៗ របស់អង្គបោះឆ្នោតដើម្បីធានាបាននូវជ័យជំនះជូនគណបក្ស ៕

អត្ថបទដែលជាប់ទាក់ទង