ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ទីក្រុង Bern នៃប្រទេសស្វីស
ប្រទេសស្វីស ៖នៅ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រធានគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ អញ្ជើញដល់សណ្ឋាគារ Swissotel Kursaal Bern ក្នុងទីក្រុង Bern នៃប្រទេសស្វីស និងដោយមានការទទួលស្វាគមន៍ពីលោក Markus Burli, SDC ដើម្បីត្រៀមទស្សនកិច្ចសិក្សា ស្វែងយល់អំពីការរៀបចំទីក្រុង និងបញ្ហាប្រឈមនានា នៃទីក្រុង Bern នាថ្ងៃស្អែក។