ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការហ្វឹកហ្វឺនផែននគរបាលជំនាញ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការកម្មការហ្វឹកហ្វឺនផែននគរបាលជំនាញ និងក្រុមនគបាលដង្ហែទង់អង្គភាពមានស្នាដៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការហ្វឹកហ្វឺនផែននគរបាលជំនាញ និងក្រុមនគរបាលដង្ហែទង់អង្គភាពមានស្នាដៃ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា។
កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋាននានា និងសមាជិក នៃអនុគណៈកម្មការជាច្រើនរូប៕