**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

នគរបាលកម្ពុជា និងនគរបាលបារាំង បើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទលើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទលើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN គ្រូបង្គោលជំនាញប្រឆាំងការជួញដូរផ្លូវភេទអនីតិជនតាមប្រព័ន្ធអនឡាញ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ តំណាងលោកស្រី Nathalie CARLER មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្តិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា-វៀតណាម-ឡាវ ព្រមទាំងសិក្ខាកាមចំនួន២០រូប មកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តចំនួន៥។

បន្ទាប់ពីបានស្តាប់នូវខ្លឹមសារប្រសាសន៍លើកឡើងរបស់លោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN គ្រូបង្គោលជំនាញប្រឆាំងការជួញដូរផ្លូវភេទអនីតិជនតាមប្រព័ន្ធអនឡាញ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា តាំងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណដល់ លោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN តំណាងលោកស្រី Nathalie CARLER មេបញ្ជាការនគរបាលបារាំង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទលើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេតនាពេលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមចំនួន៥ចំណុច ៖
១-សូមសិក្ខាកាមគោរពវិន័យ និងត្រងត្រាប់ស្តាប់គ្រូទេ្ទសនាមដោយយកចិត្តទុកដាក់
២-ត្រូវយកចំណេះដឹងទៅអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន និងគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈនគរបាល ស្របតាមគោលការណ៍ច្បាប់ជាតិ អន្តរជាតិ។
៣-បង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្នុងការបង្ការទប់ស្កាត់បទល្មើស។
៤-រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។
៥-ត្រូវយកចំណេះដឹង និងបទពិសោធន៍ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសហគមន៍ ជាពិសេសសិស្សានុសិស្ស។

សូមជម្រាបថា សិក្ខាសាលានេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដែលមានសិក្ខាមចំនួន២០រូប មកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តក្រចេះ, ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង