**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ដើម្បីលើកកម្ពស់ការធ្វើឌីជីថលភាវូបនីយកម្ម ក្នុងតំបន់ប្រកបដោយបរិយាបន្ន និងទាន់ពេលវេលា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណងក្នុងការផ្ដល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលភាវូបនីយកម្មក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងទាន់ពេលវេលា ។

ក្នុងឱកាសអញ្ជើញថ្លែងសន្ទករថា ពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងបរិបទសកល និងក្នុងតំបន់ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងរបៀបវារៈគោលនយោបាយប្រព័ន្ធឌីជីថល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលជាសកល និងក្នុងតំបន់រួមទាំង «ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥» និង «យុទ្ធសាស្ត្រឌីជីថលឆ្នាំ ២០២២-២០២៥» របស់អង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការអនុវត្តក្របខណ្ឌនេះនឹងបង្កើនទំហំសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន ពី ១ទ្រីលានដុល្លារអាមេរិក ដល់២ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។ លើសពីនេះ អាស៊ាន បានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាជំពូកអាទិភាពក្នុងចំណោមកិច្ចព្រមព្រៀងនានាដូចជា៖ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ជំនាន់ ៣.០ (ACFTA 3.0) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

សម្តេចធិបតី បន្ថែមថា ប្រទេសកម្ពុជា អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួន រួមទាំងគម្លាតប្រព័ន្ធឌីជីថលរវាងប្រទេស និងប្រទេស និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពទទួលបានសេវាអ៉ីនធឺណិតប្រកបដោយគុណភាព កម្រិតអក្ខរកម្មឌីជីថលរបស់ប្រជាជននៅមានកម្រិត កង្វះការអនុម័ត និងការអនុវត្តបច្ចេកវិទ្យាឌីជីថល ការជួញដូរ និងសេវាកម្មឌីជីថល សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិត និងឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត៕

អត្ថបទដែលជាប់ទាក់ទង