ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ចជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច
ភ្នំពេញ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសង្គមកិច្ចជូនមន្ត្រីជាន់ខ្ពស់នៃក្រសួងស.អ.យ.។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ ជាសិក្ខាកាម យកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងប្រែក្លាយចំណេះវិជ្ជាទៅជាការអនុវត្តជាក់ស្ដែង ដើម្បីបម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ និងបានទទួលការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ចូលសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
ពិធីនេះមានវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ គណ:គ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ នៃក្រសួង ស.អ.យ. សរុបចំនួន ៧៤រូប ៕