លោកជំទាវ ចម និម្មល ចែករំលែកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការគាំទ្រវិស័យឯកជន និងសមិទ្ធផលការងារសម្រេចបានកន្លងមករបស់ក្រសួងជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលទានអាហារការងារពេលព្រឹកជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការគាំទ្រវិស័យឯកជន ក៏ដូចជាសមិទ្ធផលការងារសម្រេចបានកន្លងមករបស់ក្រសួងពាណិជ្ជកម្មលើការផ្តល់សេវាសាធារណៈនានានៅក្នុងការគាំទ្រដល់វិស័យឯកជន ព្រមទាំងទទួលស្តាប់ពីបញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗរបស់សមាគមពាណិជ្ជកម្ម ដើម្បីដាក់ចេញនូវវិធានការណ៍ឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពក្នុងការចូលរួមចំណែកអភិវឌ្ឍន៍បរិយាកាសធុរកិច្ច-ពាណិជ្ជកម្មប្រកបដោយបរិយាបន្ន៕