ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើការបន្ថែមលក្ខណៈបច្ចេកទេសពិសេសលើផ្លាកលេខ និងបណ្ណសម្គាល់យានជំនិះ
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើការបន្ថែមលក្ខណៈបច្ចេកទេសពិសេសលើផ្លាកលេខ និងបណ្ណសម្គាល់យានជំនិះ ដោយមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការពង្រឹងបន្ថែមលើការការពារ នូវការក្លែងបន្លំបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខ ព្រមទាំងលក្ខណៈបច្ចេកទេសថ្មីៗបន្ថែមទៀត។
ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យរៀបចំសិក្សា និងវាយតម្លៃលម្អិតលើការបន្ថែមលក្ខណបច្ចេកទេសពិសេសនេះ និងការប្រើប្រាស់យន្តការបច្ចេកវិទ្យាផងដែរ ដើម្បីធានាប្រសិទ្ធភាពការអនុវត្ត ៕