**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព

ឯកឧត្តមរដ្ឋមន្ត្រី វ៉ាង យី បញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ដោយសម្ដេចបានចាត់ទុកថាឯកឧត្តមជាមិត្តចាស់របស់សម្ដេច ដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថាកាលពីខែ សីហាកន្លងទៅនេះ ឯកឧត្តម វ៉ាង យី ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ផងដែរ ដែលរហូតមកដល់ពេលនេះមិនដល់រយៈពេលមួយឆ្នាំផង ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ក្រោយពេលនៃការផ្លាស់ប្ដូរមកអ្នកបន្តវេនជំនាន់ក្រោយ ដែលពេលនេះអ្វីៗគឺដំណើរការទៅដោយរលូន ទាំងស្ថេរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្ដេចតេជោក៏បានអរគុណឯកឧត្តម វ៉ាង យី ចំពោះដំណើរទស្សនកិច្ចនៅពេលនេះមកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។
ឯកឧត្តម វ៉ាង យី បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជាដែលបានទទួលឯកឧត្តមយ៉ាងកក់ក្តៅជាទីបំផុត។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះកាលពីព្រឹកមិញ ដែលបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយអ្វីៗរវាងប្រទេសយើងទាំងពីរក៏ដូចជាបក្សទាំងពីរ គឺយើងបានឈានដល់ដំណាក់កាលថ្មីមួយទៀត។

ឯកឧត្តមបានលើកសរសើរពីគុណសម្បត្តិរបស់សម្ដេចតេជោ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការផ្ទេរអំណាចពីជំនាន់ចាស់មកកាន់ជំនាន់ថ្មី ដោយភាពរលូន។ ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិនក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ពីឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង ពីឯកឧត្តមប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំចិនដទៃទៀត។ ឯកឧត្តមក៏បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលកន្លងទៅថ្មីៗនេះ ហើយអបអរសាទរចំពោះសម្តេចតេជោដែលក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះផងដែរ។

ឯកឧត្តម វ៉ាង យី សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី នឹងបន្តតួនាទី ក៏ដូចជា ទំនាក់ទំនងល្អជាមួយចិន ដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក។ ឯកឧត្តម វ៉ាង យី ក៏បានកោតសរសើរចំពោះភាពរីកលូតលាស់យ៉ាងលឿននៃទីក្រុងភ្នំពេញដែលក្នុងរយៈពេលតែជាង៨ខែកន្លងមកនេះ គឺមានការប្លែកច្រើន ហើយជីវភាពប្រជាជនក៏មានការរីកចម្រើនផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលកើតមានឡើងនេះគឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកនយោបាយដែលមានចក្ខុវិស័យច្បាស់លាស់។

ឯកឧត្តមបន្តទៀតថា ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូរពីជំនាន់ចាស់មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយឯកឧត្តមសង្ឃឹមថា មិត្តភាពរវាងកម្ពុជា និងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដគួរឲ្យទុកចិត្ត របស់កម្ពុជា។ ឯកឧត្តមបានសន្យាថា ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក៏បានអំណរគុណចំពោះឯកឧត្តមវ៉ាងយីដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិន។ សម្ដេចក៏បានមានប្រសាសន៍ជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង