**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផលសម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ GIZ Cambodia តំណាងដោយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន ក្នុងគោលបំណងពិភាក្សា និងផ្តល់ជាធាតុចូលលើឯកសារស្តីពីការកំណត់កាលានុវត្តភាពធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។

មានមតិក្នុងជំនួបនេះ សមភាគីបានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំឯកសារខាងលើក្នុងគោលដៅវាយតម្លៃសេវាកម្ម ឬផលិតផលដែលមានសក្តានុពលសម្រាប់ការនាំចេញ, ស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងរបបលើកទឹកចិត្ត, និងកំណត់នូវវិស័យដែលត្រូវកែលម្អ និងផ្តល់នូវការគាំទ្របន្ថែម។ ក្នុងន័យនេះ ការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងផ្តល់នូវពុទ្ធិបន្ថែមសម្រាប់ជួយបំពេញបន្ថែមខ្លឹមសារនៃឯកសារដ៏មានសារៈសំខាន់នេះឱ្យកាន់តែមានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប ឯកឧត្តមបានថ្លែងអំណរគុណជូនក្រុមការងារ GIZ Cambodia ដែលបានឆ្លៀតពេលវេលាមកជួបពិភាក្សាដោយផ្ទាល់ដើម្បីឈ្វេងយល់ព័ត៌មានបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងចំគោលដៅ។ ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្នរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផល ជាពិសេសការផ្តល់នូវឱកាសសម្រាប់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញសម្រាប់ការបញ្ជាទិញនូវផលិតផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងនោះ។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានចូលរួមចំណែកផ្តួចផ្តើមគំនិតបង្កើតថ្នាលនានារួមមានតុវិនិយោគកសិ-ចំណីអាហារ, ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2), និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគនានា ដើម្បីបង្កើត និងបង្កើនកាលានុវត្តភាពសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការពង្រីកឱកាសរីកលូតលាស់ឱ្យកាន់តែស្រស់បំព្រង៕

អត្ថបទដែលជាប់ទាក់ទង