**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

លោក ជា ប៉ូច ផ្ញើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត ហើយប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សី និងគណបក្សប្រឆាំង

ភ្នំពេញ៖ ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្មីម្តងទៀត ហើយប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សី និងគណបក្សប្រឆាំង។
តាមរយៈលិខិតមួយច្បាប់ស្នើទៅកាន់សម្តេចតេជោ ហ៊ុន សែន, លោក ជា ប៉ូច បានលើកឡើងបែបនេះថា៖ (ខ្ញុំបាទ ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត ពិតជាមានការសោកស្តាយ ដែលបានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់ សម្តេចតេជោ។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន)។
លោក ជា ប៉ូច បានបន្តថា៖ (នៅក្នុងន័យនេះដែរ ខ្ញុំបាទសូមជម្រាបជូន សម្តេចតេជោ ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្ត ផ្តាច់ខ្លួនពីលោក សម រង្សី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាទ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន)។
លោកបានគោរពស្នើសុំ សម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ លើកលែងការចោទប្រកាន់ ដល់រូបលោក ចំពោះទង្វើដែលដែលលោក បានប្រព្រឹត្តខុសក្នុងរយៈពេល កន្លងទៅ និងសូមផ្តល់ឱកាសឲ្យរូបលោក បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោផងដែរ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ មានការបែកធ្លាយសំឡេង លោក ជា ប៉ូច ដែលបានបង្ហាញពូប្តេជ្ញាចិត្តផ្តួលរំលំ សម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងករណីនេះ កាលពីខែឧសភា ឆ្នាំ២០២៣ លោក ជា ប៉ូច ក៏បានផ្ញើលិខិតដើម្បីសុំទោសសម្ដេចតេជោម្តងរួចទៅហើយ តែត្រូវបានសម្ដេចបដិសេធមិនទទួលយកឡើយ។

អត្ថបទដែលជាប់ទាក់ទង