ព្រះមហាក្សត្រ ប្រទានពិធីលាងសាយភោជន៍ជូនប្រធានរដ្ឋឡាវ និងលោកជំទាវ នៅព្រះបរមរាជវាំង
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រទានពិធីលាងសាយភោជន៍ជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ណាលី ស៊ីសុលីត (Naly SISOULITH) ស្ត្រីទី១ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ៕