ឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានចេញពីកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ
ភ្នំពេញ៖ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដម ថងលុន ស៊ីសុលីត ប្រមុខរដ្ឋឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។