ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
វេទិការនេះដោយមានការចូលរួមពីសំណាក់មន្ត្រីការទូតជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងថ្នាក់ដឹកនាំក្នុងវិស័យនានាពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូសន្ទនាអាស៊ាន វេទិកានេះមានគោលបំណងរួមចំណែកក្នុងការរៀបចំអាស៊ានមួយប្រកបដោយភាពធន់ បរិយាប័ន្ន និងសម្លឹងឆ្ពោះទៅមុខ ដែលអាចបត់បែនយ៉ាងមានប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរនៃស្ថានការណ៍តំបន់ និងសាកលលោក ទន្ទឹមនឹងការបន្តរក្សាបាននូវតម្លៃស្នូលរបស់ខ្លួន ក៏ដូចជាអាចបំពេញតម្រូវការនានា របស់ប្រទេសដែលជាសមាជិក៕