ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “តួនាទីរបស់អង្គការវិជ្ជាជីវៈនិយោជក ក្នុងការជួយសម្រួលដល់អន្តរកាលទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជា”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមអមលោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាពិគ្រោះយោបល់អង្គការអន្តរជាតិខាងការងារ (ILO) លើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ស្តីពី “តួនាទីរបស់អង្គការវិជ្ជាជីវៈនិយោជក ក្នុងការជួយសម្រួលដល់អន្តរកាលទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជា” ។
សិក្ខាសាលាពិគ្រោះយោបល់ខាងលើ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងលើប្រធានបទ ការប្រមូលព័ត៌មានបន្ថែមអំពីសកម្មភាពដែលកំពុងអនុវត្ត ការទទួលបានមតិកែលម្អពីអ្នកចូលរួមលើប្រសិទ្ធភាពនៃអនុសាសន៍ និងការកំណត់តំបន់អាទិភាពដែលផ្តល់ផលប្រយោជន៍រួម។
សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ ព្រមទាំងតំណាងអង្គការអន្តរជាតិ សមាគមន៍ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ប្រមាណជា២០រូប៕