**តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់

ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររបស់ក្រសួងយុត្តិធម៌វាយតម្លៃហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃភាពគំរាមកំហែង នៅក្នុងម៉ូឌុលទី១ នៃការវាយតម្លៃថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

កិច្ចប្រជុំក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌, ចៅក្រម ព្រះរាជអាជ្ញានៃសាលាជម្រះក្តីដែលមានការពាក់ព័ន្ធ រួមជាមួយតំណាងក្រសួង ស្ថាប័នដែលទទួកបន្ទុកកិច្ចការប្រឆាំងការសម្អាតប្រាក់រួមមាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គភាពប្រឆាំងអំពើពុករលួយ ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និយ័តករមូលបត្រកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និយ័តករគណនេយ្យ និងសវនកម្ម សរុបប្រមាណ ៧០នាក់។

សូមបញ្ជាក់ថា កិច្ចប្រជុំវាយតម្លៃហានិភ័យថ្នាក់ជាតិនេះ ជាកិច្ចប្រជុំអន្តរក្រសួង ស្ថាប័នលើកទី១ ដែលត្រូវបានធ្វើឡើងបន្ទាប់ពីមានការកែសម្រួលសមាសភាពក្រុមការងាររបស់ក្រសួងយុត្តិធម៌ តាមរយៈសេចក្តីសម្រេចលេខ ២៤ កយ.សសរ/២៤ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុមការងាររបស់ក្រសួងយុត្តិធម៌វាយតម្លៃហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល ដើម្បីរៀបចំរបាយការណ៍រួមសម្រាប់កម្ពុជាស្តីពីវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង