**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល

ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ដឹកនាំកិច្ចប្រជុំណែនាំស្ដីពីការធ្វើបច្ចុប្បន្នភាព នៃការងារចុះធ្វើអធិការកិច្ចសន្ដិសុខសង្គម នៅតាមបណ្ដាសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ៖ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការធ្វើបច្ចុប្បន្នភាព និងណែនាំពាក់ព័ន្ធបែបបទ និងនីតិវិធីសំខាន់ៗមួយចំនួន នៃការងារអធិការកិច្ចសន្ដិសុខសង្គម នៅតាមសហគ្រាស គ្រឹះស្ថាន ជូនដល់ថ្នាក់ដឹកនាំ មន្រ្ដីអធិការកិច្ចសន្ដិសុខសង្គម និង លោក – លោកស្រីជាប្រធានសាខា ប.ស.ស. ខេត្ត ក្រុង ខណ្ឌទាំង២៨ ទាំងចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ សរុបប្រមាណជាង ៨០ រូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានជំរុញដល់នាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម និងលោក លោកស្រីប្រធានសាខា ប.ស.ស. ខេត្ត ក្រុង ខណ្ឌ ទាំងអស់ត្រូវពង្រឹងបន្ថែមលើការងារចុះអធិការកិច្ចនេះ ធ្វើយ៉ាងណាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនូវរាល់ចន្លោះខ្វះខាតនានា និងចាត់វិធានការភ្លាមៗចំពោះករណីល្មើសណាមួយដែលបានកើតឡើងក្នុងសហគ្រាស គ្រឹះស្ថាននីមួយៗ ទាក់ទងទៅនឹងការចុះបញ្ជិកា ឬបង់ភាគទានមិនបានត្រឹមត្រូវ ឬរាយការណ៍ពីស្ថានភាព នៃសហគ្រាស គ្រឹះស្ថានទាំងនោះ មិនបានត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលជាហេតុធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានណែនាំដល់ក្រុមការងារអធិការកិច្ចសន្ដិសុខសង្គម ស្របពេលការចុះធ្វើអធិការកិច្ចនេះ យើងទាំងអស់ត្រូវព្យាយាមអត់ធ្មត់ រក្សានូវឥរិយាបទរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងហ្មត់ចត់ ជាពិសេសត្រូវបង្កើនការផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍ ប.ស.ស. ឱ្យបានទូលំទូលាយដល់និយោជក តំណាងនិយោជក ឱ្យយល់កាន់តែច្បាស់បន្ថែមទៀត ដើម្បីធានាបាននូវអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិតគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង