ឯកឧត្តម សេង ទៀង ចុះពិនិត្យទីតាំងសាលាបឋមសិក្សាអន្លង់អក ដើម្បីសាងសង់អគារសិក្សានិងទីចាត់ការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សេង ទៀង នាយករងខុទ្ធកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងក្រុមការងារ បានចុះពិនិត្យមើលទីតាំងសាលាបឋមសិក្សាអន្លង់អក ដើម្បីសាងសង់អគារសិក្សា ១ខ្នងមាន៦បន្ទប់ និងទីចាត់ការ ១ខ្នង (ខ្ពស់ពីដីតាមស្តង់ដា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ។
សូមជម្រាបថា សាលាបឋមសិក្សាអន្លង់អក ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជល់គិរី ខេត្ត កំពង់ឆ្នាំង បច្ចុប្បន្នមានលោកគ្រូ អ្នកគ្រូចំនួន ៣រូប សិស្សានុសិស្សចំនួន ៥៣នាក់ និងសិស្សផ្ញើមួយចំនួនទៀតផងដែរ៕