**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន និងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការច្បាប់ អាស៊ាន-ចិន” នៅទីក្រុងឆុងឈីង ប្រទេសចិន**ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤**ព្រះ​ករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យគណៈរដ្ឋមន្រ្តីទាំងមូល រួមគ្នាការពារព្រៃឈើ**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យកម្លាំង និងត្រួតពិនិត្យគោលដៅការពារសន្តិសុខ**ក្រសួងអប់រំ ជូនដំណឹង ពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន លើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកកមួងចូលរួមប្រកួត៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីមានជាង២ម៉ឺននាក់**ឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញសមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព**សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន**អភិបាលខេត្តតាកែវ ស្នើគណៈប្រតិភូក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងកែឆ្នៃផលិតផល នៅខេត្តតាកែវ**រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព”**ឧត្ដមសេនីយ៍ទោ មៀច សាមុត បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨១ កងពលតូចអន្តរាគមន៍លេខ១២៨**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា**លោក Boris Johnson៖ ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ផ្តល់​កងទ័ព​ដល់​ក្រុង​គៀវ ប្រសិនបើ​អាមេរិក​កាត់​ជំនួយ​**ក្រសួងសាធារណការជូនដំណឹង ពីការបញ្ចុះតម្លៃ ២០% សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក**សហរដ្ឋអាមេរិកផ្អាកជើងហោះហើរទៅកាន់ប្រទេសការាបៀន

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា អំពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូចនេះ គឺនៅពេលដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EUROCHAM) ដែលបានធ្វើឡើងនៅ សណ្ឋាគារអ៊កវ៉ូត(Oakwood) ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សេវាមិនតិចជាង១០ប្រភេទនោះទេដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន។

ជាមួយនឹងការអបអរសាទរដោយសំឡេងទះដៃពីអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែសម្រួលសេវានឹងអាចប្រកាសនៅដើមសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ។

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំសិក្សារបស់ក្រសួងដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃតាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(ឌីប្លូម៉ា)។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃនិងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាលជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕

អត្ថបទដែលជាប់ទាក់ទង