**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ២០២៤-២០២៨

ភ្នំពេញ៖ នៅសាលប្រជុំ(ក) នៃសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ២០២៤-២០២៨ ក្រោមអធិបតីភាពឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤-ទី៥ ព្រមទាំងអង្គភាព  មន្ទីរ ស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ យ៉ាងច្រើនកុះករ ។

ឯកឧត្តមអ៊ុំ រាត្រី បានធ្វើសេចក្តីរាយការណ៍ថា៖ក្នុងពេលកន្លងមករដ្ឋបាលខេត្ត បានអនុវត្តនូវវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើនក្នុងការដោះស្រាយនូវការលំបាក ក្តីកង្វល់និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋាបាលនិងសេវាសាធារណៈ ។ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អធិការនគរបាល នាយប៉ុស្តិ៍រដ្ឋាបាល នគរបាលឃុំ សង្កាត់ គ្រប់ស្រុក ក្រុងទាំអ៩ ក្នុងខេត្ត ក្នុងគោលបំណងពិនិត្យអំពីសមត្ថភាព លទ្ធផលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការនិងសេវាសំណូមពរឲ្យកាន់តែល្អប្រសើរ ដោយបានដាក់ចេញនូវគោលដៅខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាល្អជាគំរូ ជាពិសេសការងារផ្តល់អត្រានុកៅលដ្ឋាននិងសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្ណាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ដោយមានការឯកភាពពីរាជរដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ថៃ  បានសម្រេចមិនយកថវិកាសម្រាប់បង់ថ្លៃក្នុងការចូលប្រទេសពីបងប្អូនពលករ ដែលចូលមកលេងស្រុកំណើតដែលជាធំ្មតាក្នុង១នាក់១.០០០បាតប្រហែល១២ម៉ឺន      រៀល។ ជាមួយគ្នានោះផងដែរ រដ្ឋបាលខេត្ត រួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត នគរបាលច្រកទ្វារប៉ោយប៉ែត បានសហការរៀបចំទទួលនិងសម្រួលដល់ការធ្វើដំណើរចូលមករបស់បងប្អូនពលករយើងដោយរលូនដោយមាកឲនការជូនជាទឹកសុទ្ធ នំប៉័ង និងក្រមាផងដែរ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា៖បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដមណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១សម្រាប់កំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចេរភាពដោយផ្តោតលើវិស័យអាទិភាពចំនួន៥គឺ មនុស្ស  ផ្លូវ  ទឹក  ភ្លើងនិងបច្ចេកវិទ្យា ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ជាប្រទេសមានចំណូលមធញយមកម្រិតខ្ពស់និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា៖យុទ្ធសាស្ត្របញ្ចកោកណដំណាក់កាលទី១នេះ គឺជាមគ្គុទេសក៍សម្រាប់តម្រង់ទិសដល់ការរៀបចំនិងអនុវត្តសកម្មភាពអាទិភាពនានារបស់ក្រសួង  ស្ថាប័ន  និងអង្គភាពពាក់ព័ន្ធក្នុងគោលដៅបន្តរក្សាឲ្យបានរឹងមាំនូវសុខសន្តិភាព ពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមកព្រមទាំងកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលមធ្យមនិងរយៈពេលវែង ។ ទន្ទឹមនោះដែរ ក្រសួងមហាផ្ទៃដែលជាស្ថាប័នឆ្អឹងខ្នងដ៏សំខាន់មួយ ដើរតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាលនិងដឹកនាំគ្រប់គ្រងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ចាំបាច់ត្រូវឈានមុខក្នុងការដឹកនាំ រៀបចំនិងអនុវត្តគោលនយោបាយអាទិភាពនិងធានាគន្លឹះនានាពាក់ព័ន្ធនិងសមត្ថកិច្ចរបស់ខ្លួន ស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។

ឯកឧត្តម សុខ ផល ក៏បានគូសបញ្ជាក់ទៀតថា៖ផែនការយុទ្ធសាស្ត្រនេះបានកំណតើចក្ខុវិស័យគោលបំណង គោលដៅនិងយុទ្ធសាស្ត្រច្បាស់សាល់ដែលក្រសួងមហាផ្ទៃចាំបាច់ត្រូវចូលរួមអនុវត្តគោលនយោបាយអាទិភាពនិងវិធានការគន្លឹះនានាដែលដែលបានកំណត់នៅក្នុងទិដ្ឋភាពធំៗទាំង៣នៃយុទ្ធសាស្ត្របញ្ចកោណគឺ១/-ស្នូលនៃយុទ្ធសាស្ត្រគឺការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ទី២/-បរិស្ថានគ្របដណ្តប់សម្រាប់ធានាបរិយាកាសអំណោយផលដល់ការអនុវត្តយុទ្ធសាស្ត្រទាំងមូលនិងទី៣/-បញ្ចកោណយុទ្ធ សាស្ត្រទាំង៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម និងបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៦ទៀតដោយផ្តោតលើបណ្តុំការងារ ឬចង្កោមសកម្មភាពធំៗដឺែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង