**កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល**ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល**គណៈកម្មការប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធលទ្ធផលការប្រឡងប្រជែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា**លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន**លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ សិល្បការិនីរៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធន៍ និងជាគំរូដល់រលកជំនាន់ក្រោយដល់យុវជន បន្តវេន។ ក្នុងន័យនេះការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជន វ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈ វប្បធម៌របស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បបានគូសបញ្ជាក់ថា ទោះជាថ្ងៃនេះ យើងពុំបានជួបជុំអស់ ជាមួយសិល្បករ សិល្បការិនី ដែលមានចំនួនរហូតដល់រាប់ម៉ឺននាក់ នៅទូទាំងប្រទេស និងក្រៅប្រទេស ក៏សម្តេចយល់ថា ជាសក្ខីភាពនៃវេទិកាសម្រាប់ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គ្រប់តួអង្គនៃវិស័យសិល្បៈទាំងអស់ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាល ការពារថែរក្សាកេរដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ ដល់យុវជនបន្តវេន ៕

អត្ថបទដែលជាប់ទាក់ទង