លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX ដែលមានវត្តមានចូលរួមដោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជារដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង-ស្ថាប័ន និងពិភាក្សារកដំណោះស្រាយ និងកែលម្អការចុះបញ្ជីឱ្យកាន់តែមានប្រសិទ្ធភាព និងការគ្រប់គ្រងភ្នាក់ងារផ្តល់សេវាចុះបញ្ជីឱ្យមានប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ៕