**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងប្រៃសណីយ៍ ចុះកិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជាមួយគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន១៨

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រង សាកលវិទ្យាល័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដែលតំណាងដោយលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និង គ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ដែលតំណាងដោយគណៈគ្រប់គ្រងរបស់ខ្លួន រួមមាន៖

១៖ វិទ្យាស្ថានវ៉ាន់ដា
២៖ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ
៣៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
៤៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
៥៖ សាកលវិទ្យាល័យវេស្ទើន
៦៖ សាកលវិទ្យាល័យអន្តរជាតិ
៧៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
៩៖ សាកលវិទ្យាល័យធនធានមនុស្ស
៨៖ សាកលវិទ្យាល័យមេគង្គកម្ពុជា
១០៖ វិទ្យាស្ថានអាយ ស៊ី អេស
១១៖ សាកលវិទ្យាល័យបៀលប្រាយ
១២៖ សាកលវិទ្យាល័យចេនឡា
១៣៖ សាកលវិទ្យាល័យអង្គរខេមរា
១៤៖ សាកលវិទ្យាល័យកម្ពុជា
១៥៖ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ
១៦៖ វិទ្យាស្ថានអាហ្គា
១៧៖ វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ
១៨៖ វិទ្យាស្ថានអាយធី អេឃើដីមី ស្នេប។

ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង ១៨ សរុបប្រមាណ ៣៥០ នាក់។

កិច្ចព្រមព្រៀងនេះ មានគោលបំណងដាក់ឲ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង១៨ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យជូនគ្រឹះស្ថានឧត្តមសិក្សាទាំងនេះ ក្នុងករណីមានតម្រូវការប្រើប្រាស់ ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់គ្រឹះស្ថានឧត្តមសិក្សា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ថ្លែងក្នុងអង្គពិធីនេះ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់អំពីការគិតគូររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជួយ គាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការបញ្ជាបចំណេះដឹងបច្ចេកវិទ្យាឌីជីថលដល់និស្សិត ដែលជា ធនធានវ័យក្មេងដ៏មានសក្តានុពល សម្រាប់កសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជាក់សារជាថ្មីអំពីតួនាទី និងការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដ៏រឹងមាំសម្រាប់កម្ពុជា តាមរយៈការបង្កើតនិងដាក់ឱ្យប្រើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដើម្បី ជួយដល់ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យកែប្រែទម្លាប់ចាស់ បង្កើតទម្លាប់ថ្មី ដោយសម្របខ្លួនតាមការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល ហើយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យា ឌីជីថល សម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែងាយស្រួល ព្រមទាំងជួយដល់ ការបំពេញការងារនៅក្នុងយុគសម័យឌីជីថលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសម្រេចជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំង ១៨ ដែលជា ហេដ្ឋារចនាសម្ព័ន្ធស្នូលសម្រាប់ផ្តល់សេវាអ៊ីនធឺណិតជូនដល់និស្សិត បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ ក្នុងការសិក្សា ស្រាវជ្រាវ និងបំពេញការងារ ដែលជាចលករដ៏សំខាន់ក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិង ឯកជនចំនួន ៤២ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក.ប.ទ. ក្នុងការដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ឆ្លៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ សញ្ញាបត្រដែល មានដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺអាច យកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់ បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល៕

អត្ថបទដែលជាប់ទាក់ទង