**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តស្វាយរៀង បញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងលោក Yoon Young Joong តំណាង DK Lee’s Maternal & Child Health Centerនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង​ ប្រតិភូអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ប្រតិភូ DK Lee’s Maternal & Child Health នៃសាធារណរដ្ឋកូរ៉េ លោក លោកស្រី ប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល លោក លោកស្រី មេឃុំទាំង១៦ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នោះគឺអគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ គិតជាថវិកាសរុបប្រមាណជាង ២៦ម៉ឺនដុល្លារ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ក្រោមជំនួយឧបត្ថម្ភរបស់ DK Lee’s Maternal & Child Health Center នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិរបស់យើង ក៏ដូចជាខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនស្ទើរលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ ដែលបានគិតគូដល់សុខុមាលភាពប្រជាពលរដ្ឋ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ត្រូវបានស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់ ដែលត្រូវបានពង្រាយ និងពង្រីកវិសាលភាពកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្ននៅក្នុងខេត្តរបស់យើងមានមន្ទីរពេទ្យជំនួន ៦កន្លែង មណ្ឌលសុខភាព ៤៩កន្លែង និងប៉ុស្តិ៍សុខភាព ២កន្លែង សម្រាប់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះហើយដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ សម្ដេចតេជោ ហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បុគ្គលិកពេទ្យទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ប្រើប្រាស់កាយវិការទន់ភ្លន់ គួរសម សុភាពរាបសារ ជាមួយអ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។​ ទន្ទឹមនោះ ត្រូវយកចិត្តុទុកដាក់ចូលរួមពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាង កម្មវិធីមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជាដើម ដែលគ្រប់មូលដ្ឋានសុខាភិបាល គឺជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយនេះ ។

ជាទីបញ្ចប់ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណ ចំពោះឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និង DK Lee’s Maternal & Child Health Center ដែលបានចូលរួមចំណែកក្នុងការគាំទ្រ និងឧបត្ថម្ភដល់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនេះ ដែលអគារថ្មីនេះ នឹងក្លាយជានិមិត្តរូបថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងនូវចំណងសាមគ្គីភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង