**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ ដោយចំនួនពលរដ្ឋចូលរួមសំអាតកើនឡើងឥតដាច់**កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល**ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល**គណៈកម្មការប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធលទ្ធផលការប្រឡងប្រជែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា**លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន**លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស

សម្តេចធិបតី ណែនាំឲ្យពិនិត្យ និងកែសម្រួលជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យនិងកែសម្រួលជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាព មុននឹងបញ្ជូនត្រង់ទៅកាន់សម្តេចផ្ទាល់ ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ការណែនាំរបស់សម្ដេចមហាបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាថ្ងៃសុក្រ ៣រោច ទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ។

គោលការណ៍ណែនាំនេះ ត្រូវបានដាក់ឱ្យអនុវត្តដោយសារាចររបស់រាជរដ្ឋាភិបាលលេខ ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលក្នុងការ រៀបចំ ព្រមទាំងធានាឱ្យបាននូវការឯកភាព សង្គតិភាព លើទម្រង់និងខ្លឹមសារក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ប៉ុន្តែ គោលការណ៍ណែនាំដែលបានអនុវត្តក្នុងរយៈពេលជាង១០ឆ្នាំកន្លង មកនេះ នៅមានចំណុចខ្វះខាតមួយចំនួនដោយជៀសពុំរួច លើទិដ្ឋភាពទម្រង់នៃការតាក់តែង និងមានបញ្ញត្តិខ្លះ លែងមានសុពលភាពអនុវត្តតាមវឌ្ឍនភាពសង្គម ដែលតម្រូវឱ្យមានការគិតគូរពិនិត្យ និងរៀបចំធ្វើការកែសម្រួល ឡើងវិញក្នុងគោលបំណង ធានាបាននូវឯកភាព និងភាពចាំបាច់ ព្រមទាំងធ្វើឱ្យប្រសើរឡើងថែមទៀតលើការ តាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពិសេសដើម្បីលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និង អនុលោមភាព នៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្តីត្រូវការ នានារបស់សង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

គោលការណ៍ណែនាំនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់គ្រប់ក្រសួង សា សាប័ន ទាំងអស់របស់រាជរដ្ឋាភិបាល យកទៅប្រើប្រាស់ សំដៅធានាថា រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំតាក់តែង និងប្រកាសដាក់ឱ្យអនុវត្ត មានគុណភាព, ប្រសិទ្ធភាព, សង្គតិភាព, អនុលោមភាព សាមញ្ញភាពនិងចីរភាព ព្រមទាំងសន្តិសុខគតិយុត្ត។ ការរៀបចំគោលការណ៍ណែនាំថ្មីនេះ មានគំរូទម្រង់ច្បាប់និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀតចំនួន ៧៣ គំរូទម្រង់ បើធៀបទៅនឹងគោលការណ៍ណែនាំចាស់មានតែចំនួន ៤២គំរូ ទម្រង់ប៉ុណ្ណោះ ហើយគោលការណ៍ណែនាំនេះ ក្រុមការងារជំនាញពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិង កែសម្រួលសរុបចំនួន ២៥លើក ចាប់តាំងពីឆ្នាំ២០១៩ មក។

ដោយហេតុថា សេចក្តីព្រាងអនុក្រឹត្យនេះមានសារសំខាន់សម្រាប់ការអនុវត្តជាទូទៅ ក្រោយពីពិភាក្សា រួចមក សម្តេចធិបតី បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យនិងកែសម្រួលជាលើកចុងក្រោយដើម្បីធានាសង្គតិភាព មុននឹងបញ្ជូនត្រង់ទៅកាន់ សម្តេចធិបតី ផ្ទាល់ ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕

អត្ថបទដែលជាប់ទាក់ទង