សម្តេចធិបតី ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយផលប៉ះពាល់នានាអាចកើតមាន
ភ្នំពេញ៖ ដោយកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដោយកាត់បន្ថយនូវផលប៉ះពាល់នានាដែលអាចកើតមាន។
ក្នុងឱកាសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាបានសម្រេចផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិមក ឆ្នាំ២០២៤ វិញនិងបានណែនាំឱ្យក្រសួងពាក់ព័ន្ធរៀបចំការងារនេះ និងបានណែនាំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសិក្សាអំពីការពង្រឹងវិទ្យាស្ថានជាតិស្ថិតិ ពីព្រោះវិទ្យាស្ថាននេះគឺជាស្នូលនៃការប្រមូលទិន្នន័យដើម្បីជាមូលដ្ឋាននៃការវិភាគ ៕