**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា

សម្តេច ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងរំដោះទឹកជំនន់នៅប៉ែកនិរតី នៃប្រទេសកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់នៅខេត្តភាគនិរតីប្រទេស ក៏ដូចជាក្លាយជាទីតាំងបញ្ចៀសទឹកជំនន់នៅរដូវវស្សាផងដែរ។

សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក នៅប៉ែកនិរតីរបស់កម្ពុជា ដែលរួមមាន៖ ខេត្តកណ្តាលមួយភាគ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ជាមួយគ្នានេះ ក៏អាចទាញទឹកមួយផ្នែក ទៅផ្គត់ផ្គង់ទៅខេត្តកំពង់ស្ពឺបានដែរ នៅពេលមានការខ្វះខាតទឹក។

សម្តេចតេជោ បានគូសបញ្ជាក់ថា ផលប្រយោជន៍ទី២ កម្ពុជា និងមានប្រព័ន្ធស្រោចស្រពមួយ ជំនួសឱ្យការខ្វះទឹក ដូចជាពេលនេះយើងរាំងភ្លៀង៦ខែ ៧ខែហើយ អត់ទាន់មានភ្លៀងធ្លាក់ទេ ប្រភពទឹកទាំងឡាយ គឺសូម្បីតែទឹកស្អាតនៅខាងតាកែវខ្វះខាតសម្រាប់ប្រើប្រាស់ នៅពេលដែលយើងមានព្រែកជីកនេះ ព្រែកជីកនេះគឺជាប្រភពផ្គត់ផ្គង់ទឹកនៅប៉ែកនិរតីរបស់កម្ពុជា ដែលរួមមាន៖ ខេត្តកណ្តាល មួយភាគ ខេត្តតាកែវ កំពត កែប និងអាចទាញទៅកំពង់ស្ពឺបានដែរនៅពេលមានការខ្វះខាតទឹក។

សម្តេចតេជោ បានមានប្រសាសន៍ថា ផ្ទៃដីធ្វើស្រែរបស់កម្ពុជា ដែលស្ថិតនៅទិសនិរតី ក៏នឹងក្លាយទៅដីដែលអាចធ្វើស្រូវពីម្តងទៅជាពីរដង ឬបីដងក្នុងមួយឆ្នាំផងដែរ។

ទន្ទឹមគ្នាសម្តេចតេជោ ក៏បានរំលេចអំពីអត្ថប្រយោជន៍នៃព្រែកជីកហ្វូណន-តេជោនេះបន្ថែម ដោយព្រែកជីកនេះនឹងជួយរំដោះទឹកជំនន់ នៅប៉ែកនិរតីនៃប្រទេស ដែលកន្លងទៅ បានប្រឈមនឹងការលំបាក និងរងផលប៉ះពីទឹកជំនន់ ដោយសារគ្មានទីតាំងបញ្ចៀសទឹកជំនន់។

សម្តេចតេជោ បានបន្តថា នៅពេលដែលមានព្រែកជីកនេះ នឹងជួយរុញទឹកដែលជន់ខ្លាំងទៅសមុទ្រដែលធ្វើឱ្យការលេចលង់នៅប៉ែកនិរតីត្រូវបានកាត់បន្ថយ រួមទាំងការកាត់បន្ថយចរន្តទឹកដែលបានបុកធ្លាក់ ទៅវៀតណាមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង