**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

សម្តេចតេជោ៖ បើមិនធ្វើព្រែកជីកហ្វូណន-តេជោនេះទេ កម្ពុជានៅតែពឹងដង្ហើមគេដក

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះបើវៀតណាមមិនសប្បាយចិត្ត ទំនិញរបស់កម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចជាអុកស៊ីហ្សែន ដែលត្រូវគេចង់ផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏បាន តែបើបានសាងសង់ព្រែកជីកហ្វូណន-តេជោនេះរួចហើយ យើងនឹងអាចដឹកទំនិញចេញតាមទន្លេមេគង្គដោយខ្លួនឯង។

ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមទូន្មានទៅប្រទេសមួយចំនួន ដែលចាប់យកបញ្ហាព្រែកជីកហ្វូណន-តេជោ ដើម្បីប្រឆាំងនឹងកម្ពុជាសូមបញ្ឈប់ទៅ។

សម្តេចតេជោ បានរម្លឹកថា សម្តេចគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង។ ជាក់ស្តែងផ្លូវជាតិលេខ៤១ របស់កម្ពុជា គឺជាផ្លូវអង្គឌួង ដែលធ្វើទៅកាន់មាត់សមុទ្រ ហើយព្រះអង្គក៏មានព្រះរាជតម្រិះជីកព្រែកជីកនេះដែរ ប៉ុន្តែធ្វើមិនបាន ឥឡូវដល់ជំនាន់យើងត្រូវតែធ្វើហើយ។

ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញតាមទន្លេមេគង្គនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនិយាយដោយត្រង់បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ ខ្ញុំសូមប្រាប់អ្នកទាំងអស់ឱ្យបានច្បាស់ បើមិនធ្វើព្រែកជីកនឹងទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីហ្សែន ដែលត្រូវគេផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏អោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះក៏ជាសារដាស់តឿនចំពោះវៀតណាមថា មូលហេតុអីបានជាកម្ពុជាត្រូវសម្រេចធ្វើព្រែកជីកហ្វូណនតេជោនេះ មូលហេតុគឺដោយសារវាលំបាកពេកហើយកម្ពុជាត្រូវបង់ថ្លៃការ ប្រកួតប្រជែងរបស់យើងមិនឈ្នះគេនោះទេ ប៉ុន្តែបើបានព្រែកជីកហ្វូណន-តេជោនេះ ការប្រកួតប្រជែងរបស់យើងនឹងមានលក្ខណៈប្រហាក់ប្រហែល (ថ្លៃភ្លើង ថ្លៃដឹកជញ្ជូន ថ្លៃពលកម្ម) យើងអាចប្រកួតប្រជែងជាមួយគេបាន ប៉ុន្តែគ្រាន់តែយើងបង់ថ្លៃដឹកជញ្ជូនប្រគល់ទៅឱ្យវៀតណាមជាប្រចាំនោះទេ វាគ្រប់គ្រាន់ល្មមនឹងបាត់បង់នូវភាពប្រកួតប្រជែងរបស់កម្ពុជាហើយ។

សម្តេចតេជោ បានបញ្ជាក់ថា សុំឱ្យថ្នាក់ដឹកនាំវៀតណាមយល់ដល់ខ្ញុំដែលបង្ខំចិត្តត្រូវនិយាយដោយមូលហេតុថា មេដឹកនាំវៀតណាមមិនអាចគ្រប់គ្រងថ្នាក់ក្រោមបានទេ ហើយសម្តេចក៏កាន់តែត្រូវ និយាយដោយសារជនក្បត់ជាតិចេញមកប្រឆាំងនឹងព្រែកជីកហ្វូណនតេជោ សម្តេចក៏សូមអំពាវនាវជនរួមជាតិកម្ពុជាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ៕ 

អត្ថបទដែលជាប់ទាក់ទង