**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ

ភ្នំពេញ៖ ស្ថិតក្នុងបរិយាកាសរីករាយស្និទ្ធស្នាលពោរពេញដោយភាពកក់ក្តៅ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រុមចលនាស្រ្តីគណបក្សខេត្ត ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីសមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល។

ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណបក្សជុំវិញខេត្តតាមបណ្តាស្រុកទាំង ១៣ ក្រុមការងារចលនាស្រ្តី សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្ត សរុបប្រមាណ ១៤០ រូប។

ជាកិច្ចចាប់ផ្តើម អង្គពិធីបានធ្វើការគោរពទង់ជាតិ ទង់បក្ស និងបានស្តាប់សេចក្តីរាយការណ៍របស់ លោកស្រី ជី ថាវី ប្រធានក្រុមចលនាស្រ្តីគណបក្សខេត្ត ដែលមានខ្លឹមសារបង្ហាញពីរចនាសម្ព័ន្ធចាត់តាំង សកម្មភាពមូលដ្ឋាន និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ការងារនយោបាយ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សកម្មភាពមនុស្សធម៌ និងសង្គម ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទិសដៅ និងការងារបន្ត។

បន្តមកទៀត ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណបក្សខេត្តកណ្តាល បានអញ្ជើញអានសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្តីពីការប្រគល់ភារកិច្ច និងតែងតាំងសមាសភាពក្រុមការងារចលនាស្រ្តីខេត្តកណ្តាល។

ក្រោយពីបានស្តាប់នៅរបាយការណ៍ និងការប្រកាសសេចក្តីសម្រេចរួចមក សម្តេចរដ្ឋសភាធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដ៏ក្បោះក្បាយអំពីវឌ្ឍនភាព លទ្ធផល និងទិសដៅឆ្ពោះទៅមុខដែលគណបក្សខេត្តកណ្តាលបានសម្រេចបាន និងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់។

ថ្លែងក្នុងអង្គពិធី សម្តេចរដ្ឋសភាធិបតី បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ សម្ដេចតេជោប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍គណបក្ស និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ផ្នែក ព្រមទាំងសកម្មជនដែលបានខិតខំរួមកម្លាំងសាមគ្គីគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ ពិសេសការបន្តចូលរួមដោះស្រាយបញ្ហាសំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងស្រុកកាន់តែមានលំនឹង និងប្រសើរឡើង។

សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។

សម្តេចបានមានប្រសាសន៍បន្តថា “យើងចង់បានសេចក្តីស្រលាញ់ បេះដូង ភាពស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ” ។

សម្តេចបានគូសបញ្ជាក់បន្ថែមថា ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ ជាឧទាហរណ៍ ស្រ្តីនៅគ្រប់ប្រទេស ក៏ដូចជានៅកម្ពុជា មានចំនួនជាង ៥០% ដូចនេះ យើងត្រូវយកចិត្តទុកដាក់ជំរុញចលនាស្រ្តីឱ្យកាន់តែផុលផុសឡើង។

ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។

នាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារស្រ្តីទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកសមជិកបក្សបន្ថែមទៀត រក្សាទុកសមាជិកចាស់បង្កើនសមាជិកថ្មី ដោយត្រូវធ្វើចលនាកៀរគរ ពង្រឹងតម្រង់ទិស ណែនាំ និងធ្វើសុខដុមរមនាជាមួយគ្នា។

សម្តេចរដ្ឋសភាធិបតី ក៏បានផ្តល់អនុប្រសាសន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ដែលទាមទារគុណភាព ពេលវេលា បទពិសោធ ភាពឈ្លាសវៃ និងភាពបត់បែន។ ក្រៅពីនេះ ការងារបញ្ជ្រាបខ្លឹមសារគោលនយោបាយគណបក្សឱ្យទទួលបានការយល់ដឹងនានាបន្ថែមទៀតជាពិសេសធ្វើការទំនាក់ទំនងរវាងក្រុមការងារ និងថា្នក់មូលដ្ឋានដោយធ្វើការសហការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ: លើកកម្ពស់ភាពជាម្ចាស់និងការទទួលខុសត្រូវរបស់មូលដ្ឋាន ខិតខំដោះស្រាយរាល់ការលំបាករបស់ប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឱ្យឆាប់រហ័ស និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង